ព្រឹត្តិការណ៍ជាតិវីដេអូ

ប្រធានរដ្ឋាករទឹកខេត្តស្វាយរៀង ប្តឹងឲ្យនគរបាលបាលប៉ុស្តិ៍កោះហៅអតីតបុគ្គលិកដែលហ៊ានរិះគន់ខ្លួន

 

ស្វាយរៀង៖ ប្រធានរដ្ឋាករទឹកខេត្តស្វាយរៀង បានដាក់ពាក្យបណ្តឹងអតីតបុគ្គលិករបស់ខ្លួនដែល ហ៊ានរិះគន់ភាពអសកម្មក្នុងការដឹកនាំរបស់ខ្លួន នៅប៉ុស្តិ៍រដ្ឋាបាលស្វាយតឿ ក្រុងស្វាយរៀង ។

យោងតាមពាក្យបណ្តឹង លោក អ៊ឹម មេសា ប្រធានរដ្ឋាករទឹកខេត្តស្វាយរៀង នាយប៉ុស្តិ៍នគរបាលស្វាយតឿ បាននកោះហៅ លោកហ៊ុន សុធារិទ្ធ អតីតប្រធានផ្នែកបណ្តាញ ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ។

ទង្វើនេះត្រូវក្រុមអ្នកច្បាប់ចាត់ទុកថា វាជាការអនុវត្តន៍ខុសរបស់លោក ឈូ យូដេត នាយនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយតឿ  ហើយជាការគំរាមដល់សេរីភាពបញ្ចេញមតិរបស់សាម៉ីខ្លួន ដែលរិះការដឹកដល់លោកអ៊ឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀងតែប៉ុណ្ណោះ។

ស្វាយរៀងផ្សាយផ្ទាល់ករណីអតីតបុគ្គលិករដ្ឋាករទឹកខេត្តស្វាយរៀងបានមានកាត្អូញត្អែទៅលើប្រធានរដ្ឋាករទឹកខេត្តស្វាយរៀងថាគ្រាន់តែគាត់បានផ្ដល់បទសម្ភាសន៏មកឱ្យក្រុមអ្នកសារព័ត៌មានឥឡូវនេះត្រូវបានប្រធានអង្គភាពរដ្ឋាករទឹកបានឲ្យនគរបាលប៉ុស្តិ៍កោះហៅអតីតបុគ្គលិករដ្ឋាករទឹករូបនោះមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយតឿ

Posted by Mekong News on Wednesday, July 15, 2020

Related Articles