ជីវិតកម្សាន្តព្រឹត្តិការណ៍ជាតិវីដេអូ

«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស ត្រឡប់ មក វិញ ដោយ សម្ដែង រាល់ចុង ខែ នៅ ណូរ៉ូ ម៉ល

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៦ កក្កដា ២០២០ គម្រោង «សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស ចាប់ផ្តើមដំណើរការឡើងវិញ ជាមួយនឹងការសម្តែងសិល្បៈខ្មែរ ដែលបើកឲ្យចូលទស្សនាដោយសេរី នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ក្រោយផ្អាកដំណើរការមួយរយៈ។

«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស ត្រឡប់ មក វិញ ដោយ សម្ដែង រាល់ចុង ខែ នៅ ណូរ៉ូ ម៉ល

«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស ត្រឡប់មកវិញដោយសម្ដែងរាល់ចុងខែនៅ ណូរ៉ូ ម៉ល

Posted by Mekong News on Sunday, July 26, 2020

ការបើកដំណើរការឡើងវិញនៃគម្រោង «សិល្បៈស្រុកយើង» នេះ បង្ហាញពីមហិច្ឆិតាបន្តបំផុសគំនិតកូនខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយឲ្យចូលរួមគាំទ្រទេពកោសល្យ និងស្នាដៃសិល្បៈខ្មែរ ដែលបានបន្សល់ជាកេរមរតកតាំងពីយូរយារណាស់មកហើយ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា ការសម្រេចឲ្យគម្រោង «សិល្បៈស្រុកយើង» ត្រឡប់មកវិញ ដោយប្រារព្ធធ្វើនៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដង កាន់តែផ្ដល់ភាពងាយស្រួលដល់អ្នកគាំទ្រសិល្បៈខ្មែរ ដើម្បីទៅទស្សនា ក៏ដូចជាដើម្បីចូលរួមអភិរក្សទម្រង់សិល្បៈខ្មែរឲ្យកាន់តែល្បីរន្ទឺខ្លាំងជាងមុន»។

គួរបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» ប្រារព្ធធ្វើចំនួន៦លើក ចាប់ពីខែកក្កដានេះ រហូតដល់ខែធ្នូ ដាច់ឆ្នាំ២០២០ ដោយរៀបចំឡើងរៀងរាល់ថ្ងៃអាទិត្យចុងក្រោយនៃខែនីមួយៗ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល៕

Related Articles