ព្រឹត្តិការណ៍ជាតិ

ព្រឹកនេះ ទឹកអាងតាម៉ុក​ស្រកបន្តិចហើយ តែ​ក្រសួង​ស្នើ​ឲ្យ​ពលរដ្ឋ​​ប្រុងប្រយ័ត្ន

ឧត្តរមានជ័យ៖ បើតាម​ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកនៅអាងទឹកតាម៉ុក នៅវេលាម៉ោង ៦:០០នាទីព្រឹក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពស់ទឹកក្នុងអាងបានស្រកចុះដល់ត្រឹម៣,៩៦ម៉ែត្រ បើធៀបនឹងកាលពីល្ងាចម្សិលមិញ គឺស្រកអស់ ០,១៤ម៉ែត្រ។

តែយ៉ាងណាក៏ដោយ ក្រសួងធនធានទឹក បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សូម​មានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ។

គួរបញ្ជាក់ថា កម្ពស់ទឹកដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្នក្នុងអាង គឺត្រឹម ៣,៨០ម៉ែត្រ និងប្រកាសអាសន្នវិញគឺ ៤,២០ម៉ែត្រ៕

Related Articles