សន្តិសុខ-សង្គម​

ពិតជាសាហាវមែនឪពុកប្រើអំពើហិង្សាលើកូនស្រីវ៉ៃអូសដូចសត្វតិរច្ឆាននៅក្រុងបាវិត

ស្វាយរៀង៖ នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «Bee Nang Sad» បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះដោយផ្ជាប់ជាមួយឃ្លិបវីដេអូ ពីសកម្មភាពឪពុកបានប្រើហិង្សាលើកូនស្រីដូចសត្វតិរច្ឆាន នៅក្រុងបាវិត ខេត្តស្វាយរៀង ។

ហ្វេសប៊ុកឈ្មោះ «Bee Nang Sad»ខាងលើបាននិយាយថា «ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ។ពីព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារមកពោលគឺមកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ។ ហើយឥឡូវនេះបានវាយធ្វើបាបប្អូនស្រីខ្ញុំថែមទៀត តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានជួយទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បាប់ជួយ រកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះតើអំពើគាត់ធ្វើនេះសមជាឪពុករបស់គេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»។

បើតាមលោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតបានប្រាប់អោយដឹងថា ករណីនេះ កើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុន ដែលពេលនេះ លោកនាយប៉ុស្តិ៍ច្រកម្ទេសកំពុងធ្វើការសាកសួរនាំបន្ត ដើម្បីចាត់ការតាមនីតិវិធី ។ លោកអធិការ បន្តថា លោកបានអោយលោកនាប៉ុស្តិ៍ច្រកម្ទេស ចុះទៅដល់ផ្ទះរបស់គាត់កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២យប់ ដោយជនបង្កធ្លាប់ហៅមកធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ម្ដងរួចហើយផងដែរ ៕

Related Articles