សន្តិសុខ-សង្គម​

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិធីកម្មកសិកម្មកម្ពុជា

ខេត្តមណ្ឌលគិរី: មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដល់សហគមន៍កសិកម្ម ក្រហមផលិត កសិធុរកុច្ចខ្នាតតូចនិង មធ្យម និង អ្នកពាក់ព័ន្ធ ក្រោមវត្តមាន លោក ឃី កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និង លោក បណ្ឌិត ស៊ន សាន អគ្គនាយករងនៃនាយកដ្ឋានសុខភាព និង ផលិតកម្មសត្វ និង លោក លោកស្រី តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងសហគមន៍កសិកម្ម ប្រមាណសរុបជា ៦០ នាក់ ដែលបានព្រឹត្តទៅនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២០ ។
លោក ឃី កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ មានប្រសាសន៍ថា សិក្ខាសា លាផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា រៀបចំឡើងក្នុងគោលបំណងឲ្យសមាជិកសហគមន៍កសិកម្ម ក្រុមផលិត កសិដ្ឋានចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កសិដ្ឋានវារីប្បកម្ម កសិធុរកិច្ចខ្នាតតូច និង មធ្យម អ្នកប្រមូលទិញកសិផល អ្នកលក់ អ្នកកែច្នៃកសិផល ស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលបានដំណឹង និង យល់អំពីសាវតាគម្រោង និង ឱកាសទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និង ការទទួលបានសេវាឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន និង ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និង ធារាសាស្ត្រកសិកម្ម ។ លោក បន្តថា គម្រោងនេះមានការគ្របដណ្តប់ទៅលើខេត្តចំនួន ១២ រួមមានៈ ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឺងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល រាជធានីភ្នំពេញ រតនៈគិរី និង ខេត្តមណ្ឌលគិរី ។ លោក ក៏បានជំរុញដល់សហគមន៍កសិកម្ម អាជ្ញាធរមូលដ្ឋាន អាជីវករ ត្រូវផ្សព្វផ្សាយបន្តនូវគម្រោងពិពិធកម្មកសិកម្មកម្ពុជានេះ ទៅដល់សមាជិកសហគមន៍ ឬ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានអនុវត្តចុះពិនិត្យ និង ជ្រើសរើសកសិករដាំបន្លែ ចិញ្ចឹម មាន់ ទា នៅតាមស្រុកគោលដៅមួយចំនួន សម្របសម្រួលប្រមូលទិន្នន័យវាយតម្លៃលើស្ថាភាពពីសក្កានុពល ពង្រឹងកសិកម្ម បន្លែ ចិញ្ចឹម មាន់ ទា និង ចិញ្ចឹមត្រី និងកំណត់សហគមន៍កសិកម្ម គោលដៅ ដើម្បីជំរុញការឆ្លើយតបបន្ទាន់ក្នុងដំណាក់កាលនៃរីករាលដាលនៃជំងឺកូវីដ១៩ ។

Related Articles