សន្តិសុខ-សង្គម​

ម្តាយប្តឹងសមត្ថកិច្ចចាប់កូនញៀនថ្នាំ គំរាមធ្វើអារកម្តាយទៅមណ្ឌលកែប្រែ

ខេត្តបន្ទាយមានជ័យ៖ ម្តាយទ្រាំនិងទង្វើកូនញៀនថ្នាំ ធ្វើបាប និងគម្រាមកំហែងសម្លាប់ បំផ្លាញទ្រព្យសម្បត្តិមិនបានប្តឹងនគរបាលឲ្យចាប់ខ្លួន កាលពីល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅក្នុងផ្ទះ ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
កូនញៀនថ្នាំគម្រាមកំហែងម្តាយទារប្រាក់ជក់គ្រឿងញៀន ឈ្មោះ ឆាយ លីហ៊ួ អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ ប្រភពអ្នកជិតខាងបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ កូនតែងតែគម្រាមវាយម្តាយ និងអារកទារលុយ បំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ ពេលម្តាយអត់លុយ ម្តាយត្រូវរត់គេចទៅផ្ទះអ្នកជិតខាងឲ្យជួយដើម្បីចៀសពីការជេរប្រមាថនិងខ្លាចកូនវាយអារកសម្លាប់ជាដើម។
សមត្ថកិច្ចនគរបាល បានប្រាប់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ ស្តារនីតិកាយសម្បទារភ្នំបាក់(មណ្ឌលកែប្រែ) នៅឯក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីអប់រំបន្សាបគ្រឿងញៀន៕

Related Articles