សុខភាព​សេដ្ឋកិច្ច

បិទជិតកម្មករនៅតាមបន្ទប់តូចៗ និង នៅតាមស្រុកកំណើតមានបរិយាកាសល្អ តើជម្រើសមួយណា ដែលទប់ទល់នឹងការឆ្លងមេរោគកូវីត១៩?

ទស្សនៈ អ្នកជំនាញសេដ្ឋកិច្ច

ភ្នំពេញញ៖ តើការបិទជិតកម្មករនៅតាមបន្ទប់តូចៗ និង នៅតាមស្រុកកំណើតមានបរិយាកាសល្អ តើជម្រើសមួយណា ដែលទប់ទល់នឹងការឆ្លងមេរោគកូវីត១៩?
ខាងក្រាមនេះជាទស្សនៈ របស់លោក Sophal Chan អ្នកជំនាញសេដ្ឋកិច្ច និង ជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានលើកឡើងគណនីហ្វេសប៊ុសផ្ទាល់ខ្លួនរបស់លោក ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
«ខ្ញុំ​យល់ថា​ពិត​ជា​មាន​បញ្ហា​ឈឺ​ក្បាល​ច្រើន​។ ការ​​ផ្ទុក​មេរោគ​កូវិត​ ទំនង​ជា​មាន​ច្រើន​ពាន់​នាក់​រួច​ទៅ​ហើយ​។ ការ​ធ្វើ​តេស្ដ​ ប្រហែល​ជា​​រត់​តាម​លែង​ទាន់​ហេីយ​។ ដូចនេះ​ ការ​បិទជិត​តាម​មូលដ្ឋាន​​ (lockdown) ឥឡូវ​ ក៏​យឺត​បន្តិច​ទៅ​ហើយ​។ នឹង​មាន​មនុស្ស​ឆ្លង​រវាង​អ្នក​នៅ​ជាមួយ​គ្នា​ ដូច​ជា​ក្នុង​សមាជិក​គ្រួសារ​ និង​កម្មករ​​ស្នាក់​នៅ​ក្នុង​បន្ទប់​ជា​មួយ​គ្នា​។ ក៏ប៉ុន្តែ​ បេី​មិន​បិទ​ ក៏​កាន់តែ​ពិបាក​។ ការ​ឆ្លង​នឹង​រាលដាល​កាន់​តែ​ច្រើន​។
បេី​មិន​បិទ​រោង​ចក្រ​ ហានិភ័យ​នឹង​មាន​ខ្ពស់​។​ បេី​បិទ​រោង​ចក្រ​ ហេីយ​កម្មករ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​តូច​ៗ​ជាមួយ​គ្នា​ ក៏​មាន​ហានិភ័យ​។​ បាយ​ទឹក​យ៉ាង​ណា​? ពួក​គាត់​មាន​លទ្ធភាព​ស្តុក​ម្ហូបអាហារ​ទេ? អ្នក​ខ្លះ​ ទម្លាប់​តែ​ទិញ​ម្ហូប​ស្រាប់​ៗ​។ រីឯ​កម្មករ​នៅ​តាម​ភូមិ​ ហេីយ​ត្រូវ​ប្រជ្រៀត​ជិះ​ឡាន​ ទៅ​ធ្វើការ​នៅ​រោងចក្រ​ អាច​នឹង​ខ្លាច​ឆ្លង​ ហេីយ​ឈប់​សម្រាក​ដោយ​ឯកឯង​។
បេី​ឱ្យ​កម្មករ​​ត្រឡប់​ ពី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​ នឹង​មាន​ខ្យល់​អាកាស​ល្អ​ គ្មាន​ភាព​បិទ​ជិត​ តប់​ប្រមល់​។ ពួកគាត់​អាច​មាន​ហានិភ័យ​ទាប​វិញ​បើ​មិន​ទាន់​ឆ្លង​ ហេីយ​ភាគ​ច្រើន​ប្រហែល​ជា​មិន​ទាន់​ឆ្លង​ទេ​។ សម្រាប់​អ្នក​ឆ្លង​ហេីយ​ ទៅ​នៅ​ស្រុក​ អាច​ឆាប់​ជា​ជាង​នៅ​បន្ទប់​បិទ​ជិត​ដែល​នៅ​ភ្នំពេញ​ជា​មួយ​មិត្តភ័ក្តិ​។​ វ័យ​ក្មេង​ មិន​ប្រឈម​ខ្លាំង​ដូច​វ័យ​ចំណាស់​ទេ។
ខ្ញុំ​យល់ថា​ សម្រាប់​កម្មករ​ ឱ្យ​ពួក​គាត់​នៅ​តាម​ភូមិ​ ប្រសើរ​ជាង​នៅ​ទី​ក្រុង​ ក្នុង​ករណី​បិទ​ជិត​។ អាជ្ញាធរ​តាម​មូលដ្ឋាន​ អាច​ជួយ​យាមកាម​ ដែល​ជា​ការ​ចែករំលែក​បន្ទុក​ កុំ​ឱ្យ​ហត់​តែ​នៅ​ថ្នាក់​លើ​ ឬ​នៅ​ភ្នំពេញ​ពេក​។
«កម្មករ​រោងចក្រ​​ភាគ​ច្រើន​មាន​ផ្ទះ​នៅ​ជន​បទ​។ អ្នក​ខ្លះ​ខ្ចី​លុយ​ពី​គ្រឺះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ឬ​ធនាគារ​ សង់​ផ្ទះ​ក្បឿង​ធំ​ ហេីយ​ទុក​ឱ្យ​ម្តាយ​ឪពុករស់​​នៅ​។ រីឯ​ខ្លួន​ ខំ​ធ្វើ​ការ​នៅ​រោងចក្រ​រក​លុយ​សង​គេ​ និង​ស្នាក់​នៅ​បន្ទប់​តូច​មួយ​ជួល​រួម​គ្នា​សម្រាប់​ពីរ​ឬបី​នាក់​។​ យេីង​មិន​សូវ​ឮអ្នក​នៅ​ជន​បទ​ឆ្លង​ជំងឺ​កូវិត​ទេ។»
«វា​គឺ​ជា​ជម្រើស​ដ៏​លំបាក​មួយ​ទៀត​ រវាង​ ១)​ ទុក​ឱ្យ​កម្មករ​នៅ​បញ្ជ្រៀត​ធ្វើ​ការ​ ធ្វើ​ដំណើរ​ និង​ស្នាក់​នៅ​ និង​ ២)​ អនុញ្ញាត​ឱ្យ​ពួក​គេ​ទៅ​នៅ​តាម​ផ្ទះ​នៅ​ជន​បទ​។»
Close