សន្តិសុខ-សង្គម​

ភ្លៀងលាយខ្យល់កន្ត្រាក់ ដួលរំលំរោងសមត្ថកិច្ចឈរជើងបិទខ្ទប់ ទទឹកខ្លួនជោគគ្មានកន្លែងជ្រក និងផ្សារមង្គលបាក់ដួលរាបដល់ដី

ខេត្តបន្ទាយមានជ័យ៖ នៅក្រុងប៉ោយប៉ែតភ្លៀងលាយខ្យល់កន្ត្រាក់ ដួលរំលំរោងដែលសមត្ថកិច្ចឈរជើងបិទខ្ទប់ការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទទឹកខ្លួនជោគគ្មានកន្លែងជ្រក ហេតុការណ៍នេះបានកើតឡើង ក្នុងដំឡុងម៉ោង២១យប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១។
ប្រភពសមត្ថកិច្ចបានឲ្យដឹងថា រោងដែលសមត្ថកិច្ចដាក់ឈរជើងនៅតំបន់បិទខ្ទប់ការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ខ្លះបាក់ ខ្លះប៉ើ់ងដំបូល និងខ្លះទៀតត្រូវប៉ះជើងឡើងលើ ធ្វើឲ្យសមត្ថកិច្ចមួយចំនួនមិនមានកន្លែងជ្រកភ្លៀងទទឹកខ្លួនជោគតែម្តង និងគ្មានកន្លែងសំរាក សមត្ថកិច្ចដុតដៃដុតជើង ជួយគ្នាធ្វើឡើងវិញទាំងយប់ តែនៅមិនទាន់ដឹងរបាយការណ៍សរុបនោះទេ។
ជាមួយគ្នានេះ ដែរផ្សារមង្គលប៉ោយប៉ែត ដែលជាទីតាំងផ្ញើអីវ៉ាន់ និងរថយន្តត្រូវបានដួលរំលំរាបដល់ដី នៅមិនទាន់ដឹងពីការខូចខាតសម្ភារៈរបស់របរនៅឡើយទេ។ ចំណែកឯសំយ៉ាប និងដំបូលផ្ទះប្រជាពលរដ្ឋជាច្រើនភូមិ ខ្លះរបើង ខ្លះបាក់ ប្រជាពលរដ្ឋរាយការណ៍ថា ពេលកំពុងខ្យល់ខ្លាំង នៅផ្តុំបូរីហ៊ុយឡេង ស្ថិតនៅក្នុងភូមិអូរជ្រៅ សង្កាត់.ក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋមួយចំនួនបានចេញពីផ្ទះមកជ្រកតាមសំយ៉ាបបុរី ព្រោះខ្យល់លាយរន្ទះនឹងភ្លៀងខ្លាំងណាស់ខ្លាចគ្រោះថ្នាក់ តែទោះជាយ៉ាងណា ភ្លាមៗនោះ អាជ្ញាធរនៅមិនទាន់ របាយការណ៍សរុបពីផលប៉ះពាល់ដោយសារភ្លៀងលាយខ្យល់កន្ត្រាក់នេះនៅឡើយទេ៕

Related Articles