សន្តិសុខ-សង្គម​

ធ្លាក់ភ្លៀងមួយមេធំលាយឡំនិងខ្យល់កន្ត្រាក់បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងដួលរលំ

ព័ត៌មានបឋម

ខេត្តស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងបានដួលរលំរាបដល់ដីខណៈពេលដែលមានភ្លៀងធ្លាក់មួយមេធំគួបផ្សំនិងខ្យល់កន្ត្រាក់បោកបក់ខ្លាំងៗបណ្តាលឲ្យដួលរលំផ្ទះពលរដ្ឋខាងលើ។ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ ល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុជាបឋមនោះបានឲ្យដឹងថាមានផ្ទះប្រជាពលរដ្ឋប្រមាណជា៦ខ្នងធ្វើពីស័ង្កសីបានដួលរលំរបើកដំបូលស្ថិតនៅភូមិកោះត្រាចឃុំថ្មីស្រុកកំពង់រោទិ៍ហើយដោយឡែកផ្ទះប្រជាពលរដ្ឋផ្សេងទៀតស្ថិតនៅភូមិជប់ព្រីងឃុំថ្មីស្រុកកំពង់រោទិ៍ក៏បានរងការខូចខាតប៉ុន្តែមិនទាន់ដឹងខ្នងនោះដែរ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា៖គេមិនទាន់ដឹងចំនួនពិតប្រាកដនៃផ្ទះប្រជាពលរដ្ឋដែលបានរងការខូចខាត និងមានមនុស្សរងគ្រោះថ្នាក់ប៉ុន្មាននាក់នោះទេ ដោយសារតែស្ថានភាពមេឃងងឹត ក្រៅពីរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់នាល្ងាចថ្ងៃដដែលនេះ ចរន្តអគ្គិសនីនៅក្នុងឃុំថ្មី ក្នុងស្រុកកំពុងរកបានដាច់ទាំងស្រុងចំពោះព័ត៌មានលម្អិតយ៉ាងណាទៀតនោះ ក្រុមការងារអ្នកសារព័ត៌មានយើងនិងធ្វើសេចក្តីរាយការការណ៍ជាបន្តបន្ទាប់ទៀតនៅពេលក្រោយ៕

Related Articles