បរិស្ថាន

លំនៅដ្ឋានជាង៧០ខ្នង និងផ្សារមួយកន្លែងនៅក្រុងប៉ោយប៉ែត ត្រូវរងការខូចខាតដោយសារភ្លៀងលាយជាមួយខ្យល់កន្ត្រាក់

ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតភ្លៀងលាយខ្យល់កន្ត្រាក់ចំនួន២លើក ពេលយប់ម៉ោង២១ថ្ងៃទី៥ និងព្រឹកថ្ងៃទី៦ ខែមេសាឆ្នាំ២០២១ ប៉ះពាល់និងរលំផ្ទះខូចខាតអស់៧៥ខ្នងនិងផ្សារមួយខ្នងខូចខាតរថយន្តម៉ូតូ អស់ជាច្រើនគ្រឿង កម្លាំងកំពុងចុះរុះរើយករថយន្តចេញ។

អាជ្ញាធរក្រុងប៉ោយប៉ែតបានឲ្យដឹងថា ភ្លៀងលាយខ្យល់កន្ត្រាក់ លាយជាមួយផ្គររន្ទះបណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប៧៤ខ្នង និងផ្សារមង្គលប៉ោយ៉ែតមួយខ្នង។ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត មានភ្លៀង និងខ្យល់កន្រ្តាក់ខ្លាំង បានធ្វើឱ្យប៉ះពាល់ខូចខាតរំលំផ្ទះប្រជាពលរដ្ឋ សរុប ៧៤ ខ្នងផ្ទះ ក្នុងនោះ ៖ សង្កាត់មិនិត្ត ៣៤ ខ្នងផ្ទះ សង្កាត់ផ្សារកណ្តាល ២៣ ខ្នងផ្ទះ សង្កាត់ប៉ោយប៉ែត១៦ ខ្នងផ្ទះ និងផ្សារមង្គលប៉ោយប៉ែត ០១ ខ្នង រលំសង្កាត់លើរថយន្តទំនើបៗ និងម៉ូតូជាច្រើនគ្រឿង ម្ចាស់ផ្សារ និងសមត្ថកិច្ចអាជ្ញាធរកំពុងរុះរើ ដើម្បីយករថយន្តចេញ ដោយឡែកគ្រោះធម្មជាតិមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ។

បើតាមព័ត៌មានពីផ្សារមង្គលប៉ោយប៉ែតបានឲ្យដឹងថា មានរថយន្តនិងម៉ូតូទំនើបៗមិនតិចជាង១០គ្រឿងនោះទេ ដែលយកមកផ្ញើនៅក្នុងផ្សារខាងលើនេះ។ ដែលផ្សារមង្គលប៉ោយប៉ែតខាងលើនេះ អាជីវករផ្អាកលក់ដូររាប់ឆ្នាំមកហើយ ចំណែកឯរោងចាំយាម តំបន់បិទខ្ទប់វិញឃើញថា ខ្លះដួល ខ្លះប៉ើងរលំ ធ្វើឲ្យសមត្ថកិច្ចមួយចំនួនទទឹកខ្លួនជោក និងគ្មានកន្លែងសំរាក ត្រូវបានសមត្ថកិច្ច លើសង់វិញបានខ្លះផងដែរ៕

Related Articles