បរិស្ថាន

លោកជំទាវម៉ែន សំអន នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៣៩គ្រួសារ នៅស្រុកកំពង់ទោទិ៍

ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រួមទាងសហការី នៅថ្ងៃទី០៦ ខែឧសភា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៣៩គ្រួសារ ក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋទាំងអស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរ ជាពិសេសក្តីព្រួយបារម្ភ ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ដែលប្រឈមទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ ដែលកើតឡើង ដោយមិនអាចស្មានបាន ។

ដោយមើលឃើញពីគ្រោះធម្មជាតិនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួយបងប្អូន ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយនាំយកនូវគ្រឿងបរិភោគ សម្ភារ ប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បី ជួយសម្រាលការលំបាក ទៅតាមស្ថានភាពរងគ្រោះជាក់ស្តែង របស់គ្រួសាររងគ្រោះ ធ្ងន់-ស្រាលនីមួយៗ ព្រមទាំងបានពាំនាំនូវសារអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា តាមរយៈការតាមដាន សេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម និងវិធានការត្រៀម បង្ការផ្សេងៗទៀត ៕

Related Articles