បរិស្ថាន

ទីតាំងស្តុកឈើមួយកន្លែង កំពុងជ្រកក្រោមស្លាក ចែ ភាព តំណាងចែកចាយផលិតផលNNP ទល់មុខផ្លូវចូលវ៉ារីអគ្គីសនីសេសាន

ខេត្តស្ទឹងត្រែង៖ ទីតាំងស្តុកឈើនាំចេញមួយកន្លែងដែរគេដឹងថា កំពុងជ្រកក្រោមស្លាកយីហោ ចែ ភាព តំណាងចែកចាយផលិតផលNNP និងលក់បាយ ស្ថិតទល់មុខផ្លូវចូល វ៉ារីអគ្គីសនីសេសាន ជាទីតាំងដឹកឈើទ្វាចេញពីសិប្បកម្ម ភូមិស្រែគ ឃុំស្រែគ ភូមិស្រែសាមី ឃុំតាឡាត ស្រុកសេសាន។

បើតាមលោក ភ័ណ្ឌ និងភរិយាឈ្មោះភាព បានអះអាងផ្ទាល់មាត់ថា ពួកគេជាអ្នកធ្វើសិប្បកម្មនៅភូមិស្រែគរ កាលពីមុន ប៉ុន្តែបច្ចុប្បបានរុះរើមកធ្វើនៅក្រោយផ្ទះវិញ។ ពួកគាត់ថា នៅក្នុងភូមិស្រែគ និងស្រែសាមី មានសិប្បកម្មធ្វើទ្វា និងដឹកចេញរាប់សិបវង់ក្នុងមួយយប់ៗ ឆ្លងកាត់ខ្នងទំនប់វ៉ារីអគ្គីសនី។ បន្ទាប់ចេញជាផលិតផលពាក់កណ្តាលសម្រេច ទើបដឹកចេញមកតាំងស្តុក ហើយរំលែកចែកចាយតាមរថយន្តដឹកអ្នកដំណើរឆ្ពោះទៅដេប៉ូតាមគោលដៅ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាឡាត និងលោក ថាយ ស៊ុនអ៊ី មេប៉ុស្តិ៍ឃុំស្រែគរថា បានឲ្យដឹងដូចគ្នាថា នៅក្នុងភូមិស្រែគ និងស្រែសាមី សិប្បកម្មឈើទ្វាបង្អួចមានតិចតួចប៉ុនណ្ណោះ ដោយសិប្បកម្មក្នុងភូមិសាស្ត្រឃុំមានដោយកន្លែងមិនច្រើនប៉ុន្មានដែរ។ ក្នុងនោះលោក ហ្វឿន ជឿន មេឃុំស្រែគរ ស្រុកសេសាន បានឲ្យដឹងដែរថា សិប្បកម្មនៅឃុំស្រែគ កំប៉ិចបំប៉ុនប្រហែល៤ ទៅ៥កន្លែងទេ។

ជុំវិញបញ្ហានេះ មន្ត្រីរដ្ឋបាលព្រៃឈើ លោក ភី សាម៉ុន បានបញ្ជាក់ថា សិប្បកម្មនៅឃុំទាំងពីរនៅតែមានមិនអត់នោះទេ តែលោកមិនបានដឹងពិតប្រាដក ដោយសារពេលថ្មីៗនេះ មានការបិទភូមិពិបាកចេញចូល។ លោកថាបើចេញចូលលុះត្រាមានលិខិតបញ្ជាក់អោយច្បាស់ពីការទំនាក់ទំនង តែបើថាចុះបង្ក្រាបគេថាទាល់តែសួរមេសិនទើបចូលបាន គឺពិបាកណាស់ចេញចូលម្តងៗ គេមើលលើមើលក្រោមពិបាកណាស់។

ទោះបីយ៉ាងណាមិនបង្កអោយស្ទះចរន្តនៃបទល្មើសនោះដែរគ្រារថយន្តដឹកទ្វាចេញពីសិប្បកម្ម និងអាចមកស្តុក និងប្រើវិធីសាស្រ្តរំលែអោយឃើញលក្ខណៈទ្រុងទ្រាតូចតាច៕

Close