បរិស្ថានសន្តិសុខ-សង្គម​

រថយន្តបាឡែនមួយគ្រឿងពាក់ព័ន្ធការដឹកឈើខុសច្បាប់ត្រូវកម្លាំងអាវុធហត្ថស្រុកបង្ក្រាបបានភ្លាម

ខេត្តរតនគិរី៖ រថយន្តកាមរីបាឡែនមួយគ្រឿងដឹកឈើបំរុងឆ្លងដែនទៅប្រទេសវៀតណាមដែលកំពុងតែឈប់អែបលាកនៅក្បែព្រៃនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ចុះបង្ក្រាបយកប្រគល់ឱ្យជំនាញចាត់ការបន្ត។

ការបង្ក្រាបចាប់រថយន្តបាឡែននោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង ១៥ និង០០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បន្ទាបពីសមត្ថកិច្ចបានចុះស្រាវជ្រាវរុករកឃើញរថយន្តដែលប្រព្រឹត្តបទល្មើសមួយគ្រឿងនោះ ដែលជនសង្ស័យបានយកមកលាក់ទុកនៅចំណុចភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ហើយបានរត់គេចខ្លួនបាត់ភ្លាមៗដែរ។

សមត្ថកិច្ចបញ្ចាក់ថា រថយន្តខាងលើនេះ គឺមានការជាប់ពាក់ព័ន្ធករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៧ និង៣០នាទី នៅចំណុចភូមិកាតែ ឃុំលំជ័រស្រុកអូរយ៉ាដាវខេត្តរតនគិរី។ ក្រោយបង្ក្រាវបានវត្ថុតាងរថយន្តមួយគ្រឿងនោះ សមត្ថកិច្ចកងរាជអាវុធហត្ថក៏ប្រគល់ឱ្យទៅជំនាញផ្នែករដ្ឋបាលព្រៃឈើបរកែវ ចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើផងដែរ៕

Close