Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលកម្មករកម្មការនី ៦០០នាក់ ក្នុងឱកាសទិវាពលកម្ម ១ឧសភា ឆ្នាំ២០២៤

បន្ទាយមានជ័យ៖ ដើម្បីអបអរទិវាពលកម្ម ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ សហគ្រាសជាមួយសមាគមន៍សុខសាន្តមួយ” អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានជួបសំណេះសំណាលជាមួយកម្មករកម្មការនី ៦០០នាក់។

លោក នួន ស៊ិណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឲ្យដឹងថា នៅខេត្តបន្ទាយមានជ័យ មានសហគ្រាស គ្រឹៈស្ថានចំនួន ៣៦៥កន្លែង ក្នុងនោះមាននៅតំបន់សេដ្ឋកិច្ច ៥កន្លែង នៅក្រុងប៉ោយប៉ែតមានចំនួន៤កន្លែង និងស្រុកថ្មពួក១កន្លែង ហើយក្រុងសិរីសោភ័ណមាន សួនឧស្សាហកម្មស៊ីសូផុនអ៊ីដាស្ទៀលផាកដែលមានកម្មករ កម្មការនីចំនួន២៥.៦៦៤នាក់ ស្រី១៤.១២៦នាក់។

លោក អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា ការជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការនីនាពេលនេះ គឺសំដៅធានាបានប្រសិទ្ធិភាព និងការអនុវត្តន៍កម្មវិធីនយោបាយក្នុងគោលបំណងសម្រួលការធ្វើធុរកិច្ចអាជីវកម្ម និងវិនិយោគ ដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ក្រោយជួបសំណេះសំណាលជាមួយកម្មករ កម្មការនីចំនួន៦០០នាក់បានជួយឧត្ថម្ភថវិកាម្នាក់ទទួលបាន១ម៉ឺនរៀល និងអ្នកមានផ្ទៃពោះនិងជនពិការម្នាក់ទទួលបានក្រម៉ា២ និងថវិកា៨ម៉ឺនរៀល៕