Connect with us

Hi, what are you looking for?

បរិស្ថាន

ការកាប់បំផ្លាញដីព្រៃតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ យកធ្វើកម្មសិទ្ធ កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ

ការកាប់បំផ្លាញដីព្រៃតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ យកធ្វើកម្មសិទ្ធ កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ

ខេត្តព្រះសីហនុ៖  ដីព្រៃតំបន់សហគន៍ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ម្តុំចំណុចខ្មោចតារុី ខាងត្បូងផ្ទះសៀក ហេង ជាច្រើនហិកតា កំពុងរងការកាប់បំផ្លាញ ពីក្រុមជនអ្នកមានលុយមានអំណាច មកពីភ្នំពេញ បាននាំគ្នាកាប់ឆ្កាពុះជ្រៀកចែកគ្នាធ្វើខ្ទម ដាំកូនឈើថ្មីៗ យ៉ាងអនាធិបតេយ្យ សង្យ័យមានការបើកដៃពីមន្ត្រីជំនាញ ការពារនៅតំបន់នោះ ទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

តាមប្រភពពីពលរដ្ឋនៅក្រុងព្រះសីហនុ  បានឲ្យដឹងថា  មានស្រ្តីម្នាក់ជើងខ្លាំង និងបក្សពួក ដោយមានមន្រ្តីយោធាថ្នាក់ឧត្តមសេនីយ៍ត្រី  ធ្វើជាខ្នងបង្អែក  បានធ្វើការកាប់រានដីព្រៃនៅតំបន់ខាងលើ  ដោយពុំមានការបង្រ្កាបពីអាជ្ញាធរ  និង មន្រ្តីបរិស្ថាននៅតំបន់អភិរក្សក្បាលឆាយនោះទេ។

ប្រភពដដែល  បានបន្ថែមទៀតថា  កន្លងមក មន្រ្តីបរិស្ថានដែលប្រចាំការនៅទីនោះ  បានត្រឹមតែធ្វើកិច្ចសន្យា  ជាមួយក្រុមស្រ្តីជាងខ្លាំងរូបនោះ  តែប៉ុណ្ណោះ  មិនបានចាត់វិធានការណ៍ផ្លូវច្បាប់ នោះទេ។

ទាក់ទងករណីកាប់រានដីព្រៃតំបន់ប្រើប្រាស់ច្រើនយ៉ាងនេះ  លោកទឹម សឺយ  ប្រធានបរិស្ថានតំបន់នោះ  មិនបានឆ្លើយតបតាមសារតេឡេក្រាម  របស់ មេគង្គ ញូវស៍  នៅឡើយទេ៕