Connect with us

Hi, what are you looking for?

សង្គម

ក្រសួង​ផែនការបដិសេធការផ្សព្វផ្សាយពីជំនួយសង្គមដល់ជនក្រីក្រ


ភ្នំពេញ​:​ ​ អ្នកនាំពាក្យក្រសួងផែនការ​ ស្រី​ ដា​   បានបដិសេធ​ ការផ្សព្វផ្សាយ​ ពីការទទួលជំនួយសង្គម​ របស់link វេបសាយមួយ​ ជាព័ត៌មានមិនពិត។

 

អ្នកនាំពាក្យ​ក្រសួង​ផែនការ​ បានបញ្ជាក់ថា​ ជាករណីបោកបញ្ឆោតពីជនខិលខូច មានចេតនាទុច្ចរិតណាមួយនៅពេលចុចលើលីងនេះ សូមមេត្តាកុំចាញ់ការបោកបញ្ឆោតនេះឱ្យសោះ។

«ក្រសួងផែនការ សូមប្រកាសបដិសេធ​ ទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មាននេះ ហើយក្រសួងស្នើសុំប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធមេត្តារាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ប្រសិនបើមានជនណាម្នាក់ទាក់ទងដោយផ្ទាល់ តាមទូរស័ព្ទ ឬតាមគ្រប់មធ្យោបាយ ដើម្បីឱ្យជឿជាក់ ឬអនុវត្តតាមការផ្សព្វផ្សាយនូវព័ត៌មានមិនពិតខាងលើ។ »។ នេះបេីតាមការបញ្ជាក់របស់​ អ្នកនាំពាក្យ​  ក្រសួងផែនការ​ តាមសារTelegram ។