Connect with us

Hi, what are you looking for?

សង្គម

បើករថយន្តឡើងវ៉ាជែងខ្វះការប្រយ័ត្នបណ្តាលឲ្យមនុស្ស ៥នាក់ រងរបួសធ្ងន់ស្រាល

សៀមរាប៖ យ៉ាងហោចណាស់មនុស្ស ៥នាក់បានរងរបួសធ្ងន់ស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត Toyota land cruiser បានឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត១ គ្រឿងម៉ាក TOYOTA ALPHARD ក្នុងលក្ខណៈរថយន្តបញ្ច្រាសទិស នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប នៅវេលាម៉ោង០៩ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ក្រោយកើតហេតុកម្លាំងនគរបាលជំនាញបានចុះធ្វើការវាស់វែង បានយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕