Connect with us

Hi, what are you looking for?

សង្គម

ចាប់ខ្លួនមនុស្សប្រុសស្រី ២នាក់ រួមនឹងគ្រឿងញៀនជាង ៨០០គ្រាប់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំណាស់២នាក់ពីបទជួញដូរគ្រឿងញៀនជាង៨០០គ្រាប់នៅក្រុងប៉ោយប៉ែតត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់២នាក់មាន១.ឈ្មោះ លឹម សាម៉េត ភេទប្រុសអាយុ៦០ឆ្នាំ(ត្រូវជាប្តី)២.ឈ្មោះ ស្រី ហៃ ហៅស្រី ហុក ភេទស្រីអាយុ៥៩ឆ្នាំដែលរស់នៅភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវហើយកំណត់មុខសញ្ញាសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់និងដកហូតគ្រឿងញៀនប្រភេទយ៉ាម៉ាWY ចំនួន ៣ថង់ស្មើ ៨៤៨គ្រាប់ដែលឃាត់កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ប្តីប្រពន្ធចំណាស់ត្រូវបាននាំយកមកសាកសួរចម្លើយតាមការសារភាពថាគ្រឿងញៀនត្រូវទិញឈ្មួញក្រុងប៉ោយប៉ែត ហើយមកលក់បន្តក្រោយសាកសួរហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕