Connect with us

Hi, what are you looking for?

សង្គម

ចាប់ខ្លួនជនសង្ស័យ ៥នាក់ ដកហូតថ្នាំញៀនច្រើនប្រភេទ មានទម្ងន់ជាង ២០០ គីឡូក្រាមនៅស្ទឹងត្រែង !

ភ្នំពេញ៖  នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បើកកិច្ចសហការរួមគ្នា ជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៧០១ ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ (២៧-២៨មេសា២០២៤) បានបើកប្រតិបត្តិការចុះបង្ក្រាបអំពើជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ចាប់ខ្លួនជនសង្ស័យ ៥នាក់ និងរឹបអូសគ្រឿងញៀនជាច្រើនប្រភេទ មានទម្ងន់ប្រមាណជាង ២០០គីឡូក្រាម នៅចំណុចអូរដួង ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ខណៈនេះ បុរសដែលជាជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែនទាំង ៥នាក់ រួមទាំងវត្ថុតាងបទល្មើសខាងលើ កំពុងស្ថិតក្រោមការរក្សាទុក ស៊ើបសួរ និងកសាងសំណុំរឿង ដើម្បីទៅកាន់អយ្យការ និងសាលាដំបូងខេត្តស្ទឹងត្រែង ពីកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង៕