Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សិក្ខាកាមជាកម្លាំងកងរាជអាវុធហត្ថមកពីខេត្តចំនួន២ ទទួលបានការបណ្តុះបណ្តាលជំនាញបង្ការពន្លត់អគ្កីភ័យ និងសង្គ្រោះ

បន្ទាយមានជ័យ៖ សិក្ខាកាមជាកម្លាំងកងរាជអាវុធហត្ថចំនួន ១១៦នាក់ មកពីខេត្តចំនួន២ បានបញ្ចប់ការបណ្តុះបណ្តាលជំនាញបង្ការពន្លត់អគ្កីភ័យ និងសង្គ្រោះ រយៈពេល៣ថ្ងៃ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ដែលមានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី អនុប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះដល់កម្លាំងកងរាជអាវុធហត្ថនាពេលនេះមាន៖ ១.បទបង្ហាញពីច្បាប់និងលិខិតបទដ្ឋាននានាពាក់ព័ន្ធអគ្គីភ័យ ២.វិធីបង្ការអគ្គីភ័យនិងការសង្គ្រោះ ៣.តួនាទីភារកិច្ចរបស់ភ្នាក់ងារពន្លត់អគ្គីភ័យ ៤.បច្ចេកទេសប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ៥.បច្ចេកទេសការពន្លត់អគ្គីភ័យលើសារធាតុរឹង ពន្លត់អគ្គីភ័យសាធាតុរាវ ការពន្លត់អគ្គីភ័យលើឧស្ម័ន សំណង់ជាច្រើនជាន់។

លោកបានកោតសសើរចំពោះវគ្គបណ្តុះបណ្តាលបង្ការនិងពន្លត់អគ្គីភ័យនិងសង្គ្រោះដែលមានរយៈពេល៣ថ្ងៃខ្លីពិតម៉ែនតែសិក្ខាកាមទទួលបានការសិក្សាល្អគ្រប់គ្នាក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលត្រឡប់ទៅអង្គភាពវិញត្រូវអនុវត្តអោយមានគុណភាពដើម្បីបម្រើប្រជាពលរដ្ឋក្រោយបញ្ចប់វគ្គសិក្ខាកាមចំនួន១១៦នាក់ទទួលវិញ្ញាបនបតក្របញ្ជាក់ការសិក្សា៕