Connect with us

Hi, what are you looking for?

សង្គម

ឆែកឆេរទីតាំងទទួលបញ្ចាំ២កន្លែង​ នៅឃ្លាំងរំសេវ ឃាត់ខ្លួនមនុស្ស៧ នាក់ និងដកហូតម៉ូតូជាង៥០០គ្រឿង

ភ្នំពេញ:​ នគរបាលបានឡោមព័ទ្ធទីតាំងទទួលបញ្ចាំ២កន្លែងនៅតំបន់ឃ្លាំងរំសេវ ឃាត់ខ្លួនមនុស្សចំនួន៧ នាក់ និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវជាង ៥០០គ្រឿង និងស្លាកលេខម៉ូតូជាង៦០បន្ទះ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ

កម្លាំងសមត្ថកិច្ចចេញប្រតិបត្តិការនេះធ្វើឡើងស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩២ និងទីតាំងមួយទៀត ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០២ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។ តាមប្រភពពីរកន្លែងកើតហេតុខាងលើកសមត្ថកិច្ចធ្វើការឡោមព័ទ្ធនេះដោយមានជនសង្ស័យឆ្លើយសារភាពថាកាត់ប្លន់យកមកបញ្ចាំនៅទីតាំងពីរកន្លែងនេះ។

យកទៅរក្សាទុកនៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់បន្ត តាមនីតិវិធី។