Connect with us

Hi, what are you looking for?

សង្គម

មន្ទីរពេទ្យខេត្តតាកែវ ប្រេីរបៀបវះកាត់ជនរងគ្រោះបាក់ឆ្អឹងតាមបែបវេជ្ជសាស្រ្តទំនើប​ និងឆាប់រហ័ស​ជាសះស្បើយ​

តាកែវ:​ មន្ទីរពេទ្យខេត្តតាកែវ ប្រេីរបៀបវះកាត់តាមបែបវេជ្ជសាស្រ្តទំនើបនិង ឆាប់រហ័សជាសះស្បើយព្យាបាលស្រ្តីរងគ្រោះបាក់ដេីមដៃផ្នែកខាងលេីដោយសារគ្រោះថ្នាក់ចរាចរណ៍​  ប្រកបដោយជោគជ័យ។

 តាមការ​អះអាង​របស់​ ផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកតាកែវបានឱ្យ​ដឹងថា​  នៅថ្ងៃ​ ចន្ទ ទី៤ ខែ មីនា ឆ្នាំ២០២៤​    បានទទួលករណីស្រ្តីម្នាក់ឈ្មោះ អាយុ 33 ឆ្នាំ មានអាការឈឺនៅដើមដៃខាងឆ្វេង ហើយព្រមទាំងហើម និងវៀចខុសទម្រង់ធម្មតា និងឈឺចាប់នៅស្មាផ្នែកខាងឆ្វេង ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍។

ក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែក វះកាត់ បាក់បែកឆ្អឹង និងប្តូរសន្លាក់​ ​បានពិនិត្យនិងថត  បានរកឃើញថាអ្នកជំងឺមានបាក់កឆ្អឹងដើមដៃឆ្វេង ផ្នែកខាងលើ ( Fracture col de humerus Gauche ) បន្ទាប់មកអ្នកជំងឺក៏បាន ជ្រើសរើសព្យាបាលវះកាត់ តាមបែប វេជ្ជសាស្រ្តទំនើបនិងឆាប់រហ័សជាសះស្បើយ ព្រមទាំងសម្រាកនៅមន្ទីរពេទ្យរយៈពេលខ្លី និងទៅធ្វើការងារបានដូចដើមវិញ។

ផ្នែកជំនាញវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តតាកវបានអំពាវនាវដល់អ្នកជំងឺបេីមានអាការឈឺបែបនេះសូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស  ដើម្បីធ្វើការព្យាបាលឱ្យបានត្រឹមត្រូវនៅផ្នែកសល្យសាស្ត្រនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

មន្ទីរពេទ្យមានក្រុមការងារដែលបានសហការនិងធ្វើការវះកាត់ជូនអ្នកជំងឺប្រកបដោយសុខសុវត្ថិភាព។​ ប្រភព​:​ AKP