Connect with us

Hi, what are you looking for?

សង្គម

ឃាត់ខ្លូនមនុស្សប្រុសស្រី៨៣នាក់​ ក្នងការឆ្មក់ចូលឆែកឆេរទីតាំងក្លឹបខារ៉ាអូខេមួយកន្លែងនៅក្រុង​ព្រះសីហនុ

ព្រះសីហនុ​:​ នគរបាលបានឃាត់ខ្លូនមនុស្សប្រុសស្រី៨៣នាក់ក្នងការឆ្មក់ចូលឆែកឆេរទីតាំងក្លឹបខារ៉ាអូខេជីនឌានហ្ស៊ីយីស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

នគរបាលបានឲ្យដឹងថា  ការបង្រ្កាបនេះពាក់ព័ន្ធជួញដូររក្សាទុកសម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ឃាត់មនុស្សចំនួន ៨៧នាក់ ស្រី៤៣នាក់ និងដកហូតថ្នាំញៀនព្រមទាំងវត្ថុតាងមួយចំនួនធំ។

វត្ថុតាងចាប់យករួមមាន៖ ម្សៅសថ្លាសង្ស័យសារធាតុញៀ.ន១១កញ្ចប់, ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀ.ន៧ដប, ដុំក្រាមពណ៌ស សង្ស័យសារធាតុញៀ.ន២កញ្ចប់, ថ្នាំគ្រាប់សញ្ញា W.Y សង្ស័យសារធាតុញៀ. ១គ្រាប់, សារធាតុរាវ (ទឹក) សង្ស័យសារធាតុញៀន៣៥ដប, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ និងពណ៌លឿង សង្ស័យសារធាតុញៀន៥ចំណិត, កញ្ចប់ចម្រុះពណ៌សង្ស័យសារធាតុញៀន១០កញ្ចប់, រុក្ខជាតិញៀន (.ញ្ឆាក្រៀ.) ២កញ្ចប់, ឧស្ម័នណាយទ្រីអុកសៃ(Nitrous oxide) បញ្ចូលក្នុងប៉េងប៉ោង៣បំពង, ឧបករណ៍កែច្នៃគ្រឿងញៀ.នមួយចំនួន, ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀ.ន៦ដប, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន៦គ្រឿង, សារធាតុផ្សំ (មិនច្បាស់) មួយចំនួន, សម្ភារសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀ.នមួយចំនួន, ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀ.នមួយចំនួន, លិខិតឆ្ល.ងដែ.ន៥ក្បាល និងកាតរឹងមួយចំនួន។

បច្ចុប្បន្ន សមត្ថកិច្ចសាកសួរ ស្រាវជ្រាវបន្ត តាមនីតិវិធីច្បាប់៕