Connect with us

Hi, what are you looking for?

សង្គម

ឃាត់ខ្លួន​ជនជាតិចិនតៃវ៉ាន់ម្នាក់ជាមួយគ្រឿងញៀន៣៥កញ្ចប់​រុំជាប់ខ្លួនបម្រុងឡេីងយន្តហោះ

ឃាត់ត្រួតពិនិត្យអ្នកដំណើរសញ្ជាតិចិនតៃវ៉ាន់ ម្នាក់ រកឃើញម្សៅពណ៌សចំនួន ៣៥កញ្ចប់ សង្ស័យជាគ្រឿងញៀ រុំជាប់នឹងដងខ្លួន នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីនៃនាយកដ្ឋានគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ បានឃាត់ត្រួតពិនិត្យអ្នកដំណើរសញ្ជាតិចិនតៃវ៉ាន់ចំនួន ១នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ K6-818 ក្នុងគោលដៅឆ្ពោះទៅប្រទេសជប៉ុន នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង និងសម្ភារ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់។