Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

រយៈពេល ២ខែដើមឆ្នាំ២០២៤ សៀមរាបទទួលបានអ្នកទេសចរជិត ៥៤ម៉ឺននាក់ កើនជាង៦២% ធៀបនឹងឆ្នាំ២០២៣

សៀមរាប៖ រយៈពេល ២ខែដើមឆ្នាំ២០២៤នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន ៥៣៧,៣៥០នាក់ កើនឡើង ៦២.៦៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរសរុបចំនួន ៥៣៧,៣៥០នាក់ ក្នុងនោះ៖ភ្ញៀវទេសចរជាតិមានចំនួន ៣០១,៥០០នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៣៥,៨៥០នាក់។

ក្នុងរយៈពេល ១សប្ដាហ៍ដើមខែមីនា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរអន្តរជាតិ ដែលចូលទៅទស្សនាខេត្តសៀមរាប មានចន្លោះចាប់ពីជាង ៣ពាន់នាក់ ទៅជាង៤ពាន់នាក់៕