Connect with us

Hi, what are you looking for?

បរិស្ថាន

រណ្ដៅរ៉ែមាសមួយកន្លែងប្រើរំសវផ្ទុះអត់ច្បាប់ មន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ ចុះទៅមើល មិនបង្រ្កាប

ព្រះវិហារ៖ តាមសេចក្ដីរាយការណ៏មកថា ទីតាំងរណ្ដៅរ៉ែមាសអត់ច្បាប់មួយកន្លែង កំពុងតែត្រូវប៉ាន់ចម្រាញ់មាសចេញពីដីក្នុងរណ្ដៅដោយប្រើឧបករណ៍ចរន្តអគ្គីសនី ថែមទាំងមានការបំផ្ទុះរំសេវបំបែកថ្មក្នុងរណ្ដៅ ស្ថិតនៅចំណុចរំដេង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

ពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបានបញ្ជាក់ថា ទីតាំងខាងលើពីមុនមកជាទីតាំងរបស់ក្រុមហ៊ុន អាយរ៉ោន តែក្រុមហ៊ុននេះត្រូវបានបង្រ្គាបបានឈប់ជាយូរណាស់មកហើយ ទើបតែពេលក្រោយៗនេះមានមនុស្សមួយក្រុមប្រមាណ ៤ទៅ៥នាក់ដែលមាន ១.​ឈ្មោះលោកក្អូន ២.លោក បូ ៣.លោកចេក ៤.លោកម៉ន និងមានទាហានជាអង្គរក្សនៅពីក្រោយខ្នងម្នាក់ទៀតកាងដល់ក្រុមទាំងនោះ។

គួរបញ្ជាក់ផងដែរថា ក្រុមបក្សពួកខាងលើបានរាយខ្សែភ្លើងចុះចូលទៅដល់ទីតាំងប្រព្រឹទ្ធបទល្មើសតែម្តងដើម្បីបង្ករលក្ខណៈងាយស្រួលដល់ការបំផ្ទុះរំសេវយករ៉ែមាស ហើយកិននិងដីចម្រាញ់មាសផងដែរ

ប្រភពពីប្រជាពលរដ្ឋបានបន្តថា  កន្លងទៅ ក្រុមការងាររបស់មន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ ក៏បានដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យដល់ទីតាំងខាងលើនេះដែរ តែហាក់ដូចជាមិនឃើញបានបង្រ្កាបនោះទេ ឃើញតែក្រុមធ្វើអាជីវកម្មជីករ៉ែមានទាំងនោះនៅតែប្រព្រឹត្តិដដែល។

មហាជនបានដាក់ការងឿងឆ្ងល់ថា ចុះមន្ទីររ៉ែនិងថាមពលគ្រាន់តែចុះទៅត្រួតពិនិត្យហើយត្រឡប់មកវិញ ហាក់បីដូចជាគ្រាន់តែចុះទៅដើម្បីបង្គ្រប់កិច្ចនិងបន្លំភ្នែកមហាជនបន្តរិះគន់ទៅទៀតតែប៉ុណ្ណោះ ។

មិនទាន់អាចសុំការបំភ្លឺមន្រ្តីមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ និងអ្នកពាក់ពន្ធ័បាននៅឡើយ៕