Connect with us

Hi, what are you looking for?

បរិស្ថាន

Live បង្ហោះលក់សំណាកសត្វព្រៃតាមហ្វេសប៊ុក! ឆែកឆេរដកហូតសត្វព្រៃនិងសំណាកសត្វជាច្រើន គ្រាន់តែធ្វើការពិន័យ

ខេត្តស្ទឹងត្រែង៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកណ្ដាលបានចុះធ្វើការឆែកឆេររកឃើញសំណាក់សត្វព្រៃជាច្រើន្រភេទ ក្នុងលំនៅឋានមួយកន្លែង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅភូមិរាជានុកូល ២សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះឆែកឆេលំនៅដ្ឋានខាងលើគឺធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅដ្ឋានរូបនោះ Live លក់បង្ហោះលក់សំណាកសត្វព្រៃនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេឹលកន្លងមក។

ក្រោយការតាមដានអង្កេតស្រាវជ្រាវ ទើបកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកណ្ដាលដោយរួមសហកររដ្ឋបាលព្រៃឈើថ្នាក់ខេត្តរួមនឹងកម្លាំងអាវុធ ហត្ថចុះដល់ទីតាំងនិងឆែកឆេររកឃើញសំណាក់សត្វព្រៃជាច្រើននោះ។

ប្រភពដដែលបន្តថាបន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះដល់លំនៅឋានខាងលើបានប្រាបម្ចាស់លំនៅដ្ឋានឈ្មោះ អូន រស្មីភេទប្រុសអាយុ៣៦ឆ្នាំ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាដើម្បីធ្វើការឆែកឆេររុករកវត្ថុតាងបទល្មើសសត្វព្រៃ។

កម្លាំងបានឲ្យម្ចាស់លំនៅដ្ឋាននៅខាងលើជូនធ្វើការឆែកឆេទីតាំងគ្រប់ទីកន្លែងក្នុងនិងក្រៅបរិវេណលំនៅដ្ឋានហើយបានរកប្រទះឃើញនិងដកហូតបណ្ដោះអាសន្ននៅសត្វព្រៃនិងសំណាក់សត្វជាច្រើនរួមមាន ១ .កន្ទុយ

ក្ងោក០១កន្ទុយ ក្រពះប្រម៉ាក្រៀម ៥ ក្រពះ ស្នែងឈ្លូសជាប់ឆ្អឹងក្បាល ១០ ស្នែង។ ស្នែងប្រើស ៦ ដុំ ។.ចង្គូមជ្រូកព្រៃ ៣៦ ចង្កូម (ចែ)។ ក្រចកខ្លាឃ្មុំ ៤ ក្រចក។ ធ្មេញជ្រូកព្រៃ ៣៨ ឆ្មេញ។ ស្វាក្រេសញី០២ក្បាល  ។

ម្ចាស់លំនៅដ្ឋានក្រោយពីការទទួលពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើរួចមក ព្រះរាជអាជ្ញាក៏សំរេចឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។ ចំណែក  សត្វស្វាក្រេសញី២ ក្បាលត្រូវនាំទៅសង្គ្រោះនៅនៅកន្លែងមានសុវត្ថិភាពផងដែរ៕