Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

មន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ដាក់វិធានការចុះបន្តស្រាវជ្រាវមុខសញ្ញាលួចប្រើប្រាស់ថ្នាំពុលកែច្នៃធ្វើជានុយបំពុលត្រី

ស្ទឹងត្រែង៖ កម្លាំងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយមន្ត្រីបរិស្ថាន ប្រចាំតំបន់រ៉ាមសារ និងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តនិតិវិធីស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យបន្ថែម ដើម្បីនាំខ្លួនយកមកអនុវត្តច្បាប់ស្តីពីការអភិរក្សធនធានធម្មជាតិជីវចម្រុះនិងផលិតផលជលផល។

បន្តាប់ពីបានដកហូតត្រីមានសារធាតិពុល ដែលបងប្អូនអាជីវករលក់ដូរនៅផ្សារសាមគ្គីស្ទឹងត្រែង រួចមក នៅថ្ងៃទី២៧ ខែមិនានេះ លោក ស្រី សំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ថា មន្ត្រីជំនាញបានកំណត់មុខសញ្ញាកែច្នៃផលិតបំណីបំពុលត្រីបានច្បាស់លាស់ហើយ និងសូមអំពាវនាវឱ្យចូលខ្លួនមកសារភាព និងធ្វើកិច្ចសន្យាបញ្ឈប់ទើបទទួលបានការលើកលែងទោស តែប្រសិនបើមិនចូលខ្លួនមកទេ មន្ត្រីជំនាញនិងកាសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកោះហៅមកអនុវត្តច្បាប់តែម្តង។

លោកបន្តថា ការលួចលាក់ធ្វើនេសាទប្រើឧបករណ៍ខុសច្បាប់បំពុលត្រីនេះកម្លាំងរដ្ឋបាលជលផលបានសហការជាមួយគណៈកម្មការផ្សារសាមគ្គីចុះពិនិត្យរកឃើញត្រីប្រាកែនិងប្រភេទត្រីផ្សេងៗទៀត សរុបចំនួន៥០គីឡូក្រាម ដែលបានមកពីការនេសាទខុសច្បាប់យកមកលក់នៅផ្សារសាមគ្គីស្ទឹងត្រែងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។

លោក សេង វីរៈ អភិបាលរងក្រុងបានបញ្ជាក់ថា នេះជាករណីមួយមិនមិនលែងទេព្រោះធនធានជលផលដែលនាំយកមកលក់នេះ វាបង្កផលប៉ះពាល់ផ្នែកសុខភាពដល់អ្នកបរិភោគតែម្តង ហើយធ្ងន់ធ្ងរជាងនេះទៀត គឺបានជះឥទ្ធិពលអាក្រក់ទៅដល់កេរ្តិ៍ឈ្មោះ ត្រីធម្មជាតិនៅខេត្តស្ទឹងត្រែងទាំងមូលផងដែរ។

ជាមួយនិងករណីគួឱ្យភា្ញក់ផ្អើលនេះ មន្ត្រីជលផលបានហៅអាជីវករលក់ត្រីចំនួន៤នាក់មកណែនាំនិងពន្យល់ពីបច្ចេកទេសពិនិត្យភិនភាគត្រីបំពុល ហើយតម្រូវឱ្យកិច្ចសន្យាឈប់ទិញលក់ត្រីប្រភេទទាំងនេះ ដើម្បីយើងចូលរួមថែរក្សាសុខភាពទាំងអស់គ្នា ហើយចំណែកត្រីដែលដកហូតបានមានសារធាតុពុលនោះ បច្ចុប្បន្នត្រីបានយកទៅបំផ្លាញចោលហើយដែរ។

សូមបញ្ចាក់ថា៖ ត្រីទាំងនេះត្រូវបានអ្នកនេសាទបំពុលដោយបានប្រើនុយប្រភេទដូចជាបាយដំណើប ត្រីល្អិតកាត់ជាកង់ៗ ក្ដាម សាច់គោ លាយជាថ្នាំបំពុលដើម្បីបោះចូលទឹក ជាកន្លែងអន្លង់អភិរក្សត្រីមេពូជឲ្យត្រីស៊ី ហើយរយៈពេលមួយម៉ោងក្រោយមកចាំរើសនៅផ្នែកខាងក្រោមតែម្តង៕