Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថយន្តដឹកធ្យូងរាប់សឹបតោនប្រុងឆ្លងទៅវៀតណាមឡោកម៉ាសុីនកំពុងចូលជាងជួជុលអត់មានសមត្ថកិច្ចហ៊ានចូលត្រួតពិនិត្យឡើយ

ខេត្តក្រចេះ៖ រថយន្តយីឌុបមួយគ្រឿងដែលតែងតែដឹកជញ្ជូនធ្យូងពេញប្រៀបតែម្តងចេញពីតំបន់ទឹកដីឃុំស្វាយជ្រះបំណងឆ្ពោះទៅប្រទេសវៀតណាម តាមច្រករបៀងជ័យឃ្លាំងស្ថិតក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ តែទៅមុខលែងរួចដោយសារតែរថយន្តនោះឡោកម៉ាសុីន នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៤។

តាមប្រភពបានបង្ហើបថារថយន្តយីឌុបនោះតែងដឹកជញ្ជូនធ្យូងញឹកញាប់ដែលតែងប្រមូលទិញពីតំបន់ឡដុតធ្យូងនៅក្នងទឹកដីឃុំស្វាយជ្រះស្រុកស្នួលខេត្តក្រចេះទៅលក់នៅប្រទេសវៀតណាមហើយមានម្ចាស់ជាប្រពន្ធលោក នាង ចំរើន នាយទាហ៊ានប្រចាំច្រករបៀងអូរលាវ(D1)ស្ថិតក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
ប៉ុន្តជួបសំណាងអាក្រក់ក៏ឡោកម៉ាសុីនទៅហើយពេលនេះកំពុងតែឲ្យជាងធ្វើកាជួសជុលឯធ្យូងមានរាប់សឹបតោនផ្ទុកនៅលើរថយន្តនោះនៅឡើយ។

ក្នុងហេតុការណ៍រថយន្តឡោកម៉ាសុីនមានផ្ទុកធ្យូងរាប់សឹបតោនក៏មានអ្នកបានរាយការដល់សមត្ថកិច្ចជំនាញឲ្យចុះទៅពិនិត្យដែរ តែគេឆ្លើយថាទីតាំងនៅក្នុងផ្ទះរបស់គេគឺពិបាកធ្វើណាស់។
ឯលោក ចំរើន បានប្រាប់ក្រុមអ្នកព័ត៌មានតាមទូរស័ព្ទថា រថយន្តនោះជារបស់ប្រពន្ធគាត់ជាអ្នករកសុីមិនពាក់ព័ន្ធជាមួយគាត់ទេ ហើយប្រពន្ធគាត់កំពុងដោះស្រាយ។ រហូតមកដល់បច្ចុប្បន្នរថយន្តនោះកំពុងស្ថិតក្នុងការជួសជុលនៅឡើយមិនឃើញមានសមត្ថកិច្ចណាហ៊ានកមក្បែរដើម្បីត្រួតពិនិត្យនៅឡើយ៕