Connect with us

Hi, what are you looking for?

សង្គម

ឆេះដេប៉ូលក់ប្រេងមួយកន្លែងនៅស្រុកកំពង់ត្រឡាច ខូចខាតថវិកាប្រមាណ ៤ម៉ឺនដុល្លារ

កំពង់ឆ្នាំង៖ ដេប៉ូលក់ប្រេងមួយកន្លែងមានទីតាំងតែមកដល់ប្រជាលេខ៥ ស្ថិតនៅក្នុងភូមិជំទាវសុខ ឃុំច្រេះ ស្រុកកំពង់ត្រឡាច ត្រូវបានអគ្គីភ័យឆាតឆេះប្រមាណ ៥0% ដែលមានតម្លៃទឹកប្រាក់ប្រមាណ ៤ម៉ឺនដុល្លារ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ ល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងនគបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ម្ចាស់ដេប៉ូលក់ប្រេងរងគ្រោះខាងលើមាន ឈ្មោះ យាប់ សារុន អាយុ២៨ឆ្នាំ និងប្រពន្ធឈ្មោះ ធន ចន្ថា អាយុ២៨ឆ្នាំ មានមុខរបរជាគ្រូបង្រៀន ទាំងពីរនាក់ និងជាម្ចាស់ដេប៉ូលក់ប្រេងហ្នឹង លក់គ្រឿងសំណង់រសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។ មូលហេតុអគ្គីភ័យកើតឡើងសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងកិច្ចអន្តរាគមន៍ពន្លត់អគ្គីភ័យបានប្រើរថយន្ត ៩គ្រឿង និងអស់ទឹក ១០រថយន្ត។

លោកស្នងការរងបានបញ្ជាក់ទៀតថាក្រោយកិច្ចពន្លត់អគ្គីភ័យ ឃើញការខូចខាតមាន សំណង់ដេប៉ូឆេះអស់៥០% ទូ កុងទ័រ បូមប្រេង១គ្រឿង ម៉ាសុីនភ្លើង១គ្រឿង.ម៉ូទ័របូមទឹក១គ្រឿង ទុយយោបូមទឹក២០ដុំ ទូយោជ័រ៣00ដើម ចំណីសត្វ៤០ការ៉ុង សុីម៉ង់ត៍៥តោន ដបច្រកទឹកសុទ្ធ៨០០០ដប ប្រេងម៉ាសុីន៣១២ដប និងកាន២០០កានក្រៅពីនោះមានសំភារះប្រើប្រាស់មួយចំនួនទៀតសរុបទឹកប្រាក់ជាង ៤ម៉ឺនដុល្លារដុល្លា៕