Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រទេសចិននឹងបង្កើនការចំណាយថវិកាការពារជាតិ ត្រៀមខ្លួនប្រយុទ្ធ និង ការត្រៀមសម្រាប់សង្គ្រាម

អន្តរជាតិ៖ តាមការចេញផ្សាយ South China Morning Post បានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន(PLA) និយាយថា ការកើនឡើងនៃការចំណាយយោធា មានគោលបំណង បង្កើនសមត្ថភាព យុទ្ធសាស្ត្រ ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងអភិវឌ្ឍន៍ ។

ការចំណាយថវិកាយោធារបស់ប្រទេសចិននឹងកើនឡើង 7.2 ភាគរយ ទៅ 1.69 ទ្រីលានយ័ន ឬ $ 235 ពាន់លានសហរដ្ឋអាមេរិក ។ លោកនាយករដ្ឋមន្ត្រី លី ឈៀង Li Qiang  បាននិយាយក្នុងអំឡុងពេលសម័យប្រជុំសភាប្រចាំឆ្នាំ ។

ប្រទេសចិន បានបង្កើនថវិកាការពារជាតិរបស់ខ្លួន ដើម្បីប្រយុទ្ធ និងការត្រៀមខ្លួន ជាបន្តបន្ទាប់ ដោយសារឧបសគ្គ និង ការប្រកួតប្រជែងនៅតែបន្តនៅក្នុងប្រទេស និង ក្រៅប្រទេស។ នេះបើយោងតាមប្រភពយោធារបស់ប្រទេសនេះ។

លោក Wu Qian អ្នកនាំពាក្យគណៈប្រតិភូកងទ័ពរំដោះប្រជាជនចិន(PLA)

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីចុងសប្តាហ៍មុន ក្នុងអំឡុងសម័យប្រជុំប្រចាំឆ្នាំ របស់សភាប្រជាជនចិន (NPC) អ្នកនាំពាក្យគណៈប្រតិភូកងទ័ពរំដោះប្រជាជនចិន(PLA) លោក Wu Qian ត្រូវបានដក ស្រង់សម្តី ដោយ និយាយ ថា គោល ដៅ នេះ គឺ ដើម្បី «បង្កើន សមត្ថភាព យុទ្ធសាស្ត្រ យ៉ាងទូលំទូលាយ ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និង ផល ប្រយោជន៍ អភិវឌ្ឍន៍»។

លោក វូ បាននិយាយថា ៖ «អស្ថេរភាព និង ភាពមិនប្រាកដប្រជា នៃស្ថានភាពសន្តិសុខ ដែលយើង ប្រឈម មុខ បាន កើនឡើង ហើយភារកិច្ច នៃ ការតស៊ូយោធា គឺ មានការលំបាក និង ធ្ងន់ធ្ងរ »។ លោកវូ បានបន្ថែមថា ជម្លោះយោធា អន្តរជាតិ បានផ្ទុះឡើង ហើយការតស៊ូប្រឆាំងការបំបែកខ្លួនក្នុងស្រុករបស់ប្រទេសចិន គឺ « ស្មុគស្មាញ និង អាក្រក់ »។