Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គម្រោងព្រែកជីកហ្វូណនតេជោ រំពឹងអាចបើកការដ្ឋានសាងសង់នៅខែមិថុនា

អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហើបឱ្យដឹងថា គម្រោងព្រែកជីហ្វូណនតេជោ អាចនឹងបើកការដ្ឋានសាងសង់នៅក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។

ឧបនាយករដ្ឋមន្រ្តីបានប្រាប់ឱ្យដឹងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងសាធាណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

«យើងសង្ឃឹមថា យើងអាចពិភាក្សា ចរចារលើកិច្ចព្រមព្រៀងសម្បទាននេះ ប្រហែលជាខែមិថុនា ឬខែកក្កដា ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ»។

ផ្លូវទឹកដែលតភ្ជាប់ពីទន្លេសាប ទៅសមុទ្រនេះមានប្រវែង ១៨០គីឡូម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងកែប។

គម្រោងនេះគ្រោងចំណាយទុនវិនិយោគ ១ ៧០០លានដុល្លារ និងប្រើពេលសាងសង់ចំនួន ៤ឆ្នាំ ដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុនចិនដោយអនុវត្តតាម BOT៕