Connect with us

Hi, what are you looking for?

សង្គម

មន្ត្រីជំនាញចុះបង្ក្រាបបទល្មើសជលផលនេសាទដោយឧបករណ៍ឆក់ ក្នុងស្រុកពួក ខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស ៦នាក់

សៀមរាប៖ រដ្ឋបាលជលផលក្រឡាញ់ សង្កាត់រដ្ឋបាលជលផលស្រុកពួក និងសមត្ថកិច្ចជំនាញ បានចុះបង្ក្រាបបទល្មើសជលផល នេសាទដោយឧបករណ៍ឆក់ នៅចំណុចនិយាមការត្រពាំងថ្មតូច ស្ថិតនៅក្នុងភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ដោយឃាត់ខ្លួនមនុស្សបានចំនួន ៦នាក់។

នៅក្នុងប្រតិបត្តិការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ចបានរឹបអូសបានវត្ថុតាងមួយចំនួនដូចជា៖ អាំងវ៉ែទ័រឆក់ ចំនួន០៧គ្រឿង អាគុយ៤០អំពែចំនួន០៨គ្រឿង ដងឆក់ត្រីចំនួន០៧គូ ខ្សែភ្លើងប្រវែង២១ម៉ែត្រ ម៉ូតូម៉ាកC125 ពណ៌ខ្មៅពាក់ ស្លាកលេខសៀមរាប1AF-5155 ផលិតឆ្នាំ២០១៩ ម៉ូតូម៉ាក C125 ពណ៌ក្រហមគ្មានពាក់ស្លាក ផលិតឆ្នាំ២០០២ គោយន្តកន្ត្រៃម៉ាក KOBOTA ពណ៌ក្រហម ភ្ជាប់ជាមួយរ៉ឺម៉ក ចំនួន០១គ្រឿង រីឯជនប្រព្រឹត្តបទល្មើសទាំង៦នាក់ ខណៈនេះ តុលាការកំពុងសាកសួរចម្លើយ៕