Connect with us

Hi, what are you looking for?

សង្គម

ម្សិលមិញថ្ងៃទី២០​ខែមីនា នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀនជាង២០ករណី ឃាត់ខ្លួនជាង៥០នាក់!

ភ្នំពេញ ៖ អនុវត្តតាមបទដ្ឋានគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កាលពីម្សិលមិញ នគរបាលក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបាន២១ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៥៣នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។

 

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ទាំងជាង២០ករណីនេះ ភាគច្រើនជាករណីជួញដូរ និងប្រើប្រាស់ទ្រង់ទ្រាយតូចតាច ដែលកើតមានក្នុងភូមិសាស្ត្រ៩រាជធានីខេត្ត។ លោកបន្តទៀតថា នៅភ្នំពេញបង្ក្រាបបានច្រើនជាងគេគឺ៦ករណី ឃាត់ខ្លួនបាន១១នាក់។ លំដាប់បន្តគឺ ខេត្តបាត់ដំបងបង្ក្រាបបានចំនួន៤ករណី ឃាត់ខ្លួនបាន៥នាក់។ ជាការកត់សម្គាល់ ខេត្តសៀមរាប បង្ក្រាបបាន១ករណី តែឃាត់ខ្លួនបានច្រើនជាងគេ គឺ១៤នាក។ ក្រៅពីនេះ មានតាមខេត្តតាកែវ ត្បូងឃ្មុំ កំពង់ធំ ពោធិ៍សាត់ បន្ទាយមានជ័យ និងមណ្ឌលគិរី។

ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន គឺជាទិសដៅអាទិភាពទី១ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី៧នេះ តាមគោលការណ៍«សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕
ដោយ ៖ សាន់ ផានិត