Connect with us

Hi, what are you looking for?

សង្គម

ប្រជាពលរដ្ឋ​ជាង ៣០ នាក់ បន្ត​រស់​នៅ​គេចខ្លួនក្នុង​ព្រៃ អាជ្ញាធរខេត្តព្រះវិហារ បានប្រកាសឲ្យត្រឡប់មកផ្ទះវិញ

រូបភាព​ លីកាដូ​

ខេត្តព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារ  បានចេញសេចក្តីប្រកាសឱ្យដឹងថា នាប៉ុន្មានថ្ងៃនេះ មានអង្គការក្រៅរដ្ឋាភិបាលមួយ បានផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចសម្ភាសន៍ជាមួយ ក្រុមប្រជាពលរដ្ឋ ដែលអះអាងថា កំពុងតែរត់ភៀសខ្លួនទៅសម្ងំពួនក្នុងព្រៃគេចចេញពីការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនពីសំណាក់អាជ្ញាធរខេត្តព្រះវិហារ។

រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកុំចាញ់បោកឧបាយកលក្រុមជនមួយក្តាប់តូច ដែលជ្រកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាលមួយនេះ ដែលមានគំនិតទុច្ចរិត យកបងប្អូន ដើម្បីកេងចំណេញនយោបាយ។ ប្រសិនជាអង្គការក្រៅរដ្ឋាភិបាលមួយនេះ មានចេតនាទុច្ចរិត សូមសហការផ្តល់ព័ត៌មានអំពីទីតាំងរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអាជ្ញាធរខេត្តទទួលបងប្អូនប្រជាពលរដ្ឋឱ្យត្រឡប់មកផ្ទះសម្បែងវិញ ប្រកបដោយការទទួលខុសត្រូវ និងមនុស្សធម៌។

រូបភាព​ លីកាដូ​

ការចេញសេចក្តីអំពាវនាវនេះ  បានធ្វើឡើង   ក្រោយ​ប៉ះ​ទង្គិច​ហិង្សា​ជាមួយ​អាជ្ញាធរ​ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ​ទាក់ទង​នឹង​ការ​បណ្តេញ​ចេញ​ពី​លំនៅឋាន កាល​ពី​ដើម​ខែ​មីនា ​ប្រជាពលរដ្ឋ​ជាង ​៣០ ​នាក់ ​បន្ត​រស់​នៅ​ក្នុង​ព្រៃ ដោយ​សារតែ​ពួក​គេ​ខ្លាច​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ ដូច​ពលរដ្ឋ​ជិត ៣០ ​នាក់ ​ដែលត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារពី​បទឈូស​ឆាយ​ដីព្រៃ។ នេះ​បើ​តាម​ប្រជាពលរដ្ឋ និង​សកម្មជន​ដែល​តាម​ដាន​រឿង​នេះ ។ ប្រជាពលរដ្ឋ​បាន​ស្នើ​អាជ្ញាធរ​បញ្ឈប់​ការ​យាយី និងដោះ​ស្រាយ​បញ្ហា​ដីធ្លី​ដោយ​សន្តិវិធី។

ពលរដ្ឋ​ទាំង​នោះ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ប្រសិន​បើ​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ​លើ​វិវាទ​ដីធ្លី​នេះ​ទេ ​ពួកគេ​នឹង​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ​ដើម្បី​ជីវភាព និងដោះស្រាយ​បំណុល ជា​ពិសេស​ផ្គត់ផ្គង់​កូនចៅ​របស់​ពួកគេ។ ពួកគេ​ថា​ ការចំណាកស្រុក​ គឺ​ដោយសារ​តែគ្មាន​ជម្រើស ​និង​គ្មាន​មុខ​របរ​ចិញ្ចឹម​ជីវិត​បន្ត ព្រោះ​ផ្ទះ​សម្បែង និង​ដីធ្លី​កសិកម្ម​ដែល​ធ្លាប់​អាស្រ័យ​ផល​ជាង​ ១០​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ដុត​បំផ្លាញ​និង​បាត់បង់​។