Connect with us

Hi, what are you looking for?

សង្គម

អតីតមន្ត្រីប៉ូលិសអាម៉េរិកាំងម្នាក់ត្រូវចាប់ខ្លួននៅកម្ពុជា ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសឧក្រិដ្ឋនៅសហរដ្ឋអាម៉េរិក

ភ្នំពេញ៖ អតីតមន្ត្រីប៉ូលិសអាម៉េរិកាំងម្នាក់ត្រូវចាប់ខ្លួននៅកម្ពុជា បន្ទាប់ពីរូបគេបានគេចចេញពីការតាមចាប់ខ្លួនពាក់ព័ន្ធការប្រព្រឹត្តបទល្មើសឧក្រិដ្ឋនៅប្រទេសរបស់គាត់។
បុរសរូបនេះមានឈ្មោះ Philip Alan Rogers អាយុ ៥៨ឆ្នាំ ជាអតីតមន្ត្រីប៉ូលីសសហរដ្ឋអាមេរិក ត្រូវបានតុលាការក្រុង Washington សហរដ្ឋអាមេរិកចោទប្រកាន់ និងចេញដីកាតាមចាប់ខ្លួនពីបទរំលោភសេពសន្ថវៈលើអនីតិជន កាន់កាប់សារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់។
ឧក្រិដ្ឋជននេះ ត្រូវបានចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ហើយត្រូវបានបញ្ជូនចេញពីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤៕