Connect with us

Hi, what are you looking for?

អន្តរជាតិ

ពូទីនបង្ករឿង! ក្រុមរដ្ឋឥស្លាមទទួលស្គាល់ការបាញ់ប្រហារនៅទីក្រុងមូស្គូ ប៉ុន្តែ គាត់នៅតែយកលេស​បង្កសង្គ្រាមកាន់តែខ្លាំងនៅអ៊ុយក្រែន

តាមសេចក្តីរាយការណ៍របស់ AP  ៖  «លោកពូទីននិយាយថា ខ្មាន់កាំភ្លើងដែលបានវាយឆ្មក់សាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូបានព្យាយាមរត់គេចខ្លួនទៅកាន់អ៊ុយក្រែន។  Kyiv បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ»

ទីក្រុង Kyiv បានបដិសេធយ៉ាងដាច់អហង្ការចំពោះការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃសុក្រលើកន្លែងតន្ត្រី Crocus City Hall ក្នុងទីក្រុង Krasnogorsk ហើយសម្ព័ន្ធក្រុមរដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថានបានអះអាងទទួលខុសត្រូវ។ ប៉ុន្តែ លោក ពូទីន មិនបានលើកឡើងពីក្រុម ISIS នៅក្នុងសុន្ទរកថា របស់គាត់ទៅកាន់ប្រជាជាតិនោះទេ ។

ទីក្រុង Kyiv បានចោទប្រកាន់ពូទីន និងអ្នកនយោបាយរុស្ស៊ីផ្សេងទៀតថា  បានភ្ជាប់អ៊ុយក្រែនទៅនឹងការវាយប្រហារនេះ ដើម្បីយកលេសបង្កសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនកាន់តែខ្លាំងថែមទៀត ដែលទើបតែឈានចូលឆ្នាំទីបី ហើយនៅតែធ្វើអីអ៊ុយក្រែនមិនបាន។

មន្ត្រី​ចារកម្ម​អាមេរិក​បាន​បញ្ជាក់​ពី​ការ​អះអាង​របស់​ក្រុម ISIS។

«ISIS ទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារនេះ។  គ្មាន​ការ​ចូល​រួម​របស់​អ៊ុយក្រែន​ណា​មួយ​ឡើយ»។  អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោកស្រី Adrienne Watson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

លោកស្រី Watson បាននិយាយថា សហរដ្ឋអាមេរិកបានចែករំលែកព័ត៌មានជាមួយរុស្ស៊ីកាលពីដើមខែមីនា អំពីការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ ហើយបានចេញការព្រមានជាសាធារណៈដល់ប្រជាជនអាមេរិកនៅក្នុងប្រទេសរុស្ស៊ី។