Connect with us

Hi, what are you looking for?

សង្គម

ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ រួមគ្នាស្តារពើក និងចកកំប្លោក ប្រាសាទកសិណសម្អាតដើម្បីយកទឹកប្រើប្រាស់

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ប្រមាណ១០០នាក់ ចុះស្តារពើក និងចកកំប្លោក ប្រាសាទកសិណសម្អាតដើម្បីយកទឹកប្រើប្រាស់ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិកសិណ ឃុំ.ស្រុកថ្មពួក។

លោក លីវ សុគុណ មេឃុំថ្មពួកបានប្រាប់ថា៖ ជាការសំណូមពរពីប្រជាពលរដ្ឋហើយ និងជាការណែនាំពីអភិបាលស្រុកថ្មពួក បានស្នើសុំកម្លាំងយោធាវរសេនាតូចថ្មើរជើងលេខ៥១៤នៃកងពលតូចថ្មើរជើងលេខ៥១ និងមន្ត្រីរាជការប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បាននាំគ្នាស្តារពើកនិងចកកំប្លោកនៅប្រាសាទកសិណដើម្បីចូលរួមសម្អាតបរិស្ថាន និងទុកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំងខ្វៈទឹក។

លោកបានបញ្ជាក់ថា៖ ក្រោយកម្លាំងយោធានិងមន្ត្រីរាជការប្រជាពលរដ្ឋស្តារពើកនិងបាចកកំប្លោកនៅប្រាសាទកសិណដើម្បីសម្អាតបរិស្ថានដែលធ្វើរយៈពេល១ថ្ងៃបានប្រមាណ៩០ភាគរយ បន្តធ្វើនៅថ្ងៃស្អែកទៀត នឹងរួចរាល់ ។

លោក លីវ សុគុណ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះកងកម្លាំងវរសនាតូចថ្មើរជើងលេខ៥១៤នៃកងពលតូចថ្មើរជើងលេខ៥១ក្រៅពីការស្នូលក្នុងអង្គភាពត្រូវបានជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ បានជួយអន្តរាគមន៍ និងប្រមូលផលស្រូវជូនប្រជាកសិករជាក់ស្តែងបែលនេះបានចូលរួមស្តារពើក និងបារចក កំប្លោកដើម្បីសម្អាតបរិស្ថាន ទុកទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំង ដែលឈមនឹងការខ្វៈទឹកប្រើប្រាស់៕